សហករណ៌កសិកម្មឃុំបុសលាវ បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៨ ដែលមានសមាជិកចំនួន ៦៥នាក់ គាំទ្រដោយ សមាគមសហករកម្ពុជា(CAC)។ សហករណ៍នេះមានសកម្មភាព សន្សំប្រាក់ និងឥណទាន ព្រមទាំងទទួលទិញផលិតផលពោតពីសមាជិកទៅទុកក្នុងឃ្លាំង ដើម្បីលក់ទៅវិញនៅពេលដែលតំលៃឡើងថ្លៃ។ សហករណ៍នេះបានប្រមូលទិញពោតពីសមាជិកពី ៥០ ទៅ ១០០តោន រៀងរាល់ឆ្នាំ នៅតំលៃ២០០ដុល្លា ក្នុងមួយតោន ហើយលក់អោយក្រុមហ៊ុន វៀតណាម ក្នុងតំលៃ ២២៥ដុល្លាក្នុងមួយតោន។