លោកភោគសារុំជាកសិកររស់នៅ ភូមិប្រាចាក់ ឃុំព្រៃមូល។ គាត់បានខ្ចីប្រាក់២០ដូលា្លពីសហជីពឥណទាន ឃុំព្រៃមូល ដើម្បីដាំសណ្ដែកគួរនិងត្រសក់លើផ្ទៃដីកន្លះហិចតារបស់គាត់។ គណះកម្មការឥណទានបានអនុញ្ញាតឲ្យគាត់ខ្ចីរយះពេល៣ខែ។ គាត់បានប្រមូលផលបន្ទាប់ពីរយះពេល៣ខែយកទៅលក់ឲ្យអ្នកជិត ខាងនិងឈ្មួញកណ្ដាលមកពីខេត្តកំពង់ឆ្នាំង។គាត់លក់បាន១៥០ដូលា្ល ក្នុងរយះពេល៣ខែបន្ទាប់។ ហើយគាត់បានសងត្រលប់មកសហជីពឥណទានវិញចំនួន២២ដូល្លារួមទាំងប្រាក់ការ។ បនា្ទប់មកគាត់បានទិញ កូនជ្រូកមេ២(ក្នុងតម្លៃ៥០ដូលា្លនៃជ្រូកនីមួយៗ) ពីបា្រក់ចំំណេញ របស់គាត់។គាត់បានចិញ្ចឹមជ្រូក ទាំង២នេះអស់រយះពេល១ឆ្នាំជ្រូកទាំង២នោះបានមានកូនចំនួន២១ក្បាលហើយគាត់បានលក់ កូនជ្រូកនោះចំនួន១៥ក្បាល ទៅឲ្យអ្នកភូមិរបស់គាត់ក្នុងតម្លៃ៥០ដូលា្លក្នុង១ក្បាល។ លោកភោគសារុំ នឹងបន្តការដាំបន្លែនិងធ្វើការចិញ្ចឹមជ្រូក ដែលជាការងារបន្ថែមបន្ទាប់ពីការធ្វើស្រែ។ ជីភាពរស់នៅគ្រួសាររបស់លោកភោគសារុំបានប្រសើ ឡើងហើយគាត់បានបញ្ជូនកូន របស់គាត់ទៅរៀននៅសាកលវិទ្យាល័យណ័រតុនឯទីក្រុងភ្នំពេញ។